អង្គការមជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍
Community Legal Education Center

កម្មវិធីការពង្រឹងផ្នែកច្បាប់

កម្មវិធីពង្រឹងអំណាចផ្លូវច្បាប់ (LEP) របស់ ម.អ.ច.ស ដើម្បីបង្កើនការចូលរួមយ៉ាងសកម្មរបស់អ្នកទទួលផល (សហគមន៍ដែលពឹងផ្អែកលើដីធ្លី និងធនធានធម្មជាតិ សកម្មជនដីធ្លី និងធនធានធម្មជាតិ អ្នកការពារសិទ្ធិមនុស្ស យុវជន និងក្រុមគាំពារសិទ្ធិសហគមន៍) ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យអាជ្ញាធរជាតិ និង អាជ្ញាធរថ្នាក់ក្រោមជាតិ បង្ហាញឱ្យកាន់តែច្បាស់អំពីតម្លាភាព និងគណនេយ្យភាពរបស់ពួកគេ ចំពោះសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី និងធនធានធម្មជាតិ របស់សហគមន៍ងាយរងគ្រោះ រួមទាំងអ្នកនៅតំបន់ឆ្នេរ ដែលជាប្រភពមូលដ្ឋាននៃការចិញ្ចឹមជីវិតរបស់ពួកគេ។

LEP ក៏ពង្រឹងការយល់ដឹងជាទូទៅនៃដំណើរការ និងក្របខ័ណ្ឌច្បាប់/គោលនយោបាយជាតិ និងអន្តរជាតិ។ ជាពិសេស ការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិ (LNRM) គោលការណ៍ណែនាំស្ម័គ្រចិត្តស្តីពីអភិបាលកិច្ចប្រកបដោយការទទួលខុសត្រូវ (VGGT) ធុរកិច្ច និងសិទ្ធិមនុស្ស (BHR) និងក្របខណ្ឌទំនួលខុសត្រូវសង្គមសាជីវកម្ម (CSR) ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ LNR ដល់តួអង្គ LNR ទាំងអស់ ដូច្នេះវាបង្កើនឱកាសសម្រាប់ពួកគេក្នុងការចូលរួម និងបំពេញបន្ថែមនូវការឆ្លើយតបរបស់រដ្ឋាភិបាល និងសហគមន៍ក្នុងការអភិវឌ្ឍន៍គោលនយោបាយ ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស។

LEP ផ្តល់ការអប់រំផ្នែកច្បាប់ រួមទាំងការបណ្តុះបណ្តាល និងការលើកកម្ពស់ការយល់ដឹង និងការឆ្លុះបញ្ចាំងតាមកាលកំណត់ ការតភ្ជាប់បណ្ដាញ និងសិក្ខាសាលារួមពាក់ព័ន្ធLNR ដែលក្នុងនោះ គឺជាកន្លែងសម្រាប់សម្របសម្រួលអ្នកទទួលផល អាជ្ញាធររដ្ឋ វិស័យឯកជន និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីប្រមូលផ្តុំការគាំទ្រ ការកែលម្អ ការចូលរួមរបស់ប្រជាពលរដ្ឋ។ ដែលតួអង្គទាំងអស់មករួមគ្នា ដើម្បីលើកឡើង ពិភាក្សា និងដោះស្រាយករណីដីធ្លី និងធនធានធម្មជាតិ ដែលទាក់ទងនឹងគោលនយោបាយ នៅក្នុងទម្រង់ជា ពិភាក្សាពហុភាគី ឬតុសន្តិភាព ឬការសម្របសម្រួលចល័តប្រកបដោយតម្លាភាព និងគណនេយ្យភាព។